ក្រុមហ៊ុនភាគហ៊ុនកំណត់ជប៉ុនតែមួយគត់

ពេលវេលាបោះផ្សាយ:2025-02-18   ចំនួនទស្សនាកម្ម:657次

Japan Only ដៃគូភាគហ៊ុនតែមួយគត់ពីប្រទេសជប៉ុន គឺជាសហគ្រាសមានឥទ្ធិពលខ្លាំងក្នុងវិស័យជីវបច្ចេកវិទ្យា។ មិនត្រឹមតែមានភាពរឹងមាំក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងស៊ីជម្រៅ និងមានបច្ចេកទេសឈានមុខគេក្នុងឧស្សាហកម្មសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីភាពវិសេសវិសាលក្នុងវិស័យសម្រស់ និង ធ្វើឱ្យស្បែកសភ្លឺថ្លាផងដែរ។
យើងផ្តោតលើការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការអនុវត្តបច្ចេកវិទ្យា Stem Cell (កោសិកាដើម) ដោយប្តេជ្ញាចិត្តរុករកអាថ៌កំបាំងនៃជីវិត ដើម្បីនាំមកនូវកាដូដ៏មានតម្លៃទ្វេរដងគឺ "សុខភាព និង សម្រស់" ជូនដល់ពិភពលោក។
នៅក្នុងវិស័យសម្រស់ យើងបានប្រើប្រាស់ភាពល្អឥតខ្ចោះនៃបច្ចេកវិទ្យា Stem Cell ដើម្បីអភិវឌ្ឍផលិតផលដ៏អស្ចារ្យជាច្រើនប្រភេទ។ ផលិតផលទាំងនោះវាអាចជ្រាបចូលទៅក្នុងគ្រប់ជ្រុងតូចៗនៃស្បែក ដើម្បីដាស់កោសិកាដែលគ្មានសកម្មភាពឱ្យមានភាពរស់រវើកឡើងវិញ និងជម្រុញអោយមានការផលិត Collagen និង Elastin ។ នៅក្នុងដំណើរនៃបេសកកម្មប្រឆាំងនឹងភាពចាស់ យើងបានទាញយកសមត្ថភាពពេញលេញដើម្បីបង្កើតឡើងវិញនៃ Stem Cell។ រាល់ផលិតផលដែលផ្ទុកនូវអាថ៌កំបាំងថែរក្សាសម្រស់ គឺប្រៀបដូចជាអ្នកការពារយុវវ័យភាព ដែលជួយជួសជុលកោសិកាខូចខាត និងពន្យារដំណើរនៃពេលវេលា។ ពួកវាជួយរក្សាតុល្យភាពនៃកោសិកាក្នុងរាងកាយ ធ្វើឱ្យគ្រប់កោសិកាទាំងអស់ពោរពេញដោយថាមពល ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយឱ្យមនុស្សគ្រប់គ្នាអាចរក្សាយុវវ័យភាពបានយូរអង្វែង រួមជាមួយការរស់នៅប្រកបដោយសុខភាពល្អ និងអាយុវែង។
ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យជីវបច្ចេកវិទ្យានៅក្នុងប្រទេសជប៉ុន យើងជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតមិនឈប់ឈរ យើងនឹងអាចផ្តល់ជូននូវភាពរីករាយនៃសុខភាព និងសម្រស់ ដើម្បីឱ្យពិភពលោកកាន់តែស្រស់ស្អាតដោយសារតែវត្តមានរបស់យើង។
ក្រោមការណែនាំរបស់ក្រុមហ៊ុនភាគហ៊ុន Japan’s Only ប្រទេសជប៉ុនពួកយើងនឹងធ្វើដំណើរលើវិថីដ៏អស្ចារ្យនេះ ដើម្បីស្វែងរកសម្រស់ពិត និងសុខភាពល្
ចក្ខុវិស័យរបស់ក្រុមហ៊ុន:
ចាប់ដៃគ្នាដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងតាមរយៈសុខភាព និងសម្រស់ ជាមួយសង្គមនិងពិភពលោកទាំងមូល
បេសកកម្មរបស់ក្រុមហ៊ុន:
អ្នកគឺជាបុគ្គលដ៏វិសេសវិសាល យើងនឹងប្រើប្រាស់ថាមពលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបំភ្លឺវិថីនៃសុខភាព និងសម្រស់សម្រាប់មនុស្សគ្រប់រូប
គោលដៅ: ផ្តោតលើសម្រស់ និងសុខភាពរបស់មនុស្សជាតិទាំងអស់
គុណភាព: គុណភាពគឺជាគ្រឹះសម្រាប់ការរស់រាន និងការអភិវឌ្ឍន៍របស់សហគ្រាស
ទំនួលខុសត្រូវ: ការទទួលខុសត្រូវគឺជាកាតព្វកិច្ចសង្គមរបស់សហគ្រាសដែលត្រូវបំពេញ
អត្ថប្រយោជន៍ទៅវិញទៅមក: គឺជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងដ៏ល្អរវាងក្រុមហ៊ុនជាមួយអតិថិជន ជាដៃគូ
ប្រសិទ្ធភាព: ប្រសិទ្ធភាពគឺជាសូចនាករសំខាន់នៃប្រតិបត្តិការអាជីវកម្ម
ការច្នៃប្រឌិត: ការច្នៃប្រឌិតគឺជាប្រភពនៃថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
ពាក្យស្លោក (Slogan)
“សុខភាពល្អរស់បាន ១០០ ឆ្នាំ រីករាយ និងសម្រស់ស្រស់ស្អាតជារៀងរាល់ថ្ងៃ"